វប្បធម៌ - ស្តេចចក្រ (ស្ដេចចក្រពត្តិ)

ធម្មចក្រ




វប្បធម៌

Share knowledge

បន្ទាប់ពីការបរិយាយនូវ អត្ថន័យនៃពាក្យវប្បធម៌ យើងមានសៀវភៅជាច្រើន ដែលទាក់ទងរឿង វប្បធម៌-អរិយធម៌ខ្មែរ សម្រាប់អាន សូមអញ្ជើញចូលមើល !

វប្បធម៌ › តាមន័យសព្ទជាតិៈ
វប្ប + ធម៌
វប្បៈ = ការសាបព្រោះ ការបណ្តុះពូជ ការបង្ករបង្កើត…
ធម៌ = ធាតុ វិធី ធម៌ភាព សភាវៈ ទ្រទ្រង់…
វប្បធម៌ = ធម៌ទាំងឡាយណា ដែលទ្រទ្រង់នូវការ សាបព្រោះបណ្តុះពូជ ឱ្យលេចជាលទ្ធផល ជាផ្លែផ្កា ។

វប្បធម៌ › តាមន័យវច្ចនានុក្រមខ្មែរៈ
វប្បធម៌ សំគាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និងប្រាជ្ញាស្មារតី ឱ្យបានចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗ ។

វប្បធម៌ › តាមន័យភាសាបារាំងៈ
វប្បធម៌ ត្រូវនិងពាក្យបារាំង Culture ។
_ ន័យដើម Culture = le travail des terres (ការងារទាំងឡាយ ទាក់ទងនិងដី ដំណាំផ្សេងៗ ) ។
_ន័យក្លាយ Culture = le travail de l’esprit (ការបណ្តុះបណ្តាលចិត្តគំនិត -វិជ្ជា ឧ. lacultre des lettres et des sciences; la culture des arts…)
= l’ instruction et l’education (ការសិក្សាអបរំ បណ្តុះមនោសញ្ចេតនា ឧ. (la culture du coeur et des sentimens).

វប្បធម៌› តាមន័យទស្សនៈសព្ទៈ
_តាមបែបអាល្លើម៉ង់ kultur សំដៅយកតែការចំរើន លូតលាស់តាមផ្លូវចិត្តប៉ុណ្ណោះ ។
_តាមបែបបារាំង Culture សំគាល់ការបង្ករបង្កើន ឬជាលទ្ធផល នៃការបង្ករបង្កើននេះឯង ឧ. La culture physique; la culture intellectuelle.

វប្បធម៌› ន័យតាមយោបល់រួមៈ
_ ទោះបីមានន័យច្រើនបែប យ៉ាងណាក៏ដោយ ក៏ន័យដើមពិតប្រាកដ របស់ពាក្យវប្បធម៌ បានក្លាយទៅជា សំគាល់នូវភាព ឬធម៌ទាំងឡាយណា ដែលអាចបណ្តុះបណ្តាល បង្កើនឱ្យបានផលល្អ ប្រសើរចំរើនលូត លាស់ឡើងទៀត ទុកណាតាមផ្លូវវិជ្ជា-ចិត្តគំនិត-កាយក៏ដោយ ។

វប្បធម៌ › ន័យតាមសេចក្តីសង្កេតៈ
* ជួលកាលគេប្រើពាក្យ “វប្បធម៌ទួទៅ” (la culture generale) សម្គាល់ចំណេះចេះដឹងសំខានៗ ដែលម្នាក់ៗត្រូវដឹង ដើម្បីរស់បានស្រួល ក្នុងសង្គមមនុស្ស ។
* ជួលកាលគេប្រើពាក្យ “វប្បធម៌” ភ្ជាប់ជាមួយនឹងពាក្យ “អរិយធម៌” ឧ. វប្បធម៌អរិយធម៌ខ្មែរ វប្បធម៌អរិយធម៌អឺរ៉ុប ។ គេនិយមប្រើពាក្យបែបនេះ ដោយគេមានទស្សនៈ យល់ថា វប្បធម៌សំគាល់ធម៌ ដែលបណ្តុះបណ្តាល ឱ្យលូលាស់ចំរើន ប្លែកពីធម្មជាតិមនុស្សធម្មតា រីឯអរិយធម៌ សំដៅយកលក្ខណៈ សង្គមណា ដែលភ្ញាក់រលឹកខំលូតលាស់ ហើយកែប្រែចំរើន ប្លែកពីធម្មជាតិ នៃសង្គមមនុស្សធម្មតា ។ តាមទស្សនៈនេះ វប្បធម៌និងអរិយធម៌ មានលក្ខណៈរួមមួយ គឺការភ្ញាក់រលឹក ការបណ្តុះបណ្តាល ឱ្យលូតលាស់នេះឯង ។ ចំណែកការនិយម ប្រើពាក្យ “អរិយធម៌” តែឯងវិញ សំអាងទៅលើ អរិយធម៌ ដែលធំជាង វប្បធម៌ ។ កាលណាគេឮពាក្យ “អរិយធម៌” កាលនោះគេដឹងថា មានវប្បធម៌ផង សង្គមធម៌ផង នៅក្នុងនោះដែរ ។ ចុះសង្គមធម៌ មានន័យប្លែកយ៉ាងណាខ្លះ ពីវប្បធម៌និងអរិយធម៌ ?

ខាងក្រោមនេះ ជាសៀវភៅ ដែលនិយាយទាក់ទងរឿង វប្បធម៌-អរិធម៌ខ្មែរ សូមអញ្ជើញចុចមើលតាម តម្រូវការ ហើយអាចបញ្ចេញជា មតិយោបល់ ឬ សួរឆ្លងឆ្លើយឆ្លងគ្នាផងដែរ សូមអរគុណទុកជាមុន !!

 

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ធម៌សូត្រមន្ត បាលី-ប្រែ