មុខជំនួញ៣យ៉ាងជាគំនិតដ៏ឆ្លាតវៃរបស់ព្រះអង្គ
ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ
បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន
ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង
កម្ម ផល បុណ្យ បាប អ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។
ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ
១-ជាអ្នកមានបញ្ញា
គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត
និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ
ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ
កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ
គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់
តាមសេចក្ដីត្រូវការរបស់គេជាដើម ។
២-ប្រឹងប្រែង
ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ
ពោលគឺមិនខ្ជិលច្រអូស
មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ។
៣-ជាអ្នកប៉ិនប្រសប់ក្នុងការទាក់ទងអតិថិជនបានច្រើន
ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់
ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ
ជាអ្នករួសរាយរាក់ទាក់ ។
តើមានកន្លែងណាដែលព្រះពុទ្ធលោកបង្រៀនឱ្យមនុស្សក្រ
ឬទន់ខ្សោយស្មារតីនោះ? អ្នកដែលចោទព្រះពុទ្ធសាសនាដោយប្រការផ្សេងៗ
ប្រៀបបីដូចជាមនុស្សអប្បឥតវិជ្ជា ហើយខំស្រែកថាលោកនេះងងឹតណាស់
លោកនេះគ្មានពន្លឺទេ ព្រោះគេគ្មានភ្នែកគឺបញ្ញា
ដើម្បីសិក្សាស្រាវជ្រាវនូវខ្លឹមសារឲ្យបានច្បាស់លាស់
មុខជំនួញ៣យ៉ាងជាគំនិតដ៏ឆ្លាតវៃរបស់ព្រះអង្គ
Share knowledge
Tags
#Buddhist Economic
Please to Share here
About Buddha Dhamma Monk
Buddhist Economic
Tags:
Buddhist Economic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Author information
Indroduce My Self -My name is Thol un.I come from Kompong cham Province
-Now I am staying at Langka pagoda .I have graduated from
Build Bright University and Preah Sihanouk Raja Buddhist University (SBU)
-My Major is Information and Network Technology ,Buddhist University for the award of Degree of BACHELOR OF ARTS in Khmer Literature
-I work at Diamond Island-Koh Pich : Sangkat Tonle Basac, Khan Chamkarmon, Phnom Penh, Phnom Penh, Cambodia
-I want to get experience From your Company and develop your Company to be More Successful forever.
-thank you so much for your time and thank you so much for your interview
from you I am looking forward to hearing from you soon thank you so much
Copyright©️:2021 All Rights Reserved. @Mr. Thol Un









































































